ជាការពិតណាស់ ជីវិតរកស៊ីប្រៀបដូចជាការដាំដើមឈើហូបផ្លែមួយដើម ដែលយើងត្រូវយកចិត្តទុកដាក់ខិតខំថែទាំតាំងពីតូចរហូតបានលទ្ធផលផ្លែផ្កាសម្រាប់បរិភោគ និងលក់បានប្រាក់ចំណេញគ្រប់រដូវកាល ជួនកាលយើងខំថែទាំស្ទើតែនឹងបានលទ្ធផលមកហើយក៏ត្រូវស្លាប់ទៅវិញក៏មានដែរ។
យ៉ាងណាមិញ ការរកស៊ីក៏មិនខុសគ្នាដែរ បើយើងបង្កើតហើយមិនប្រឹងថែទាំទេនោះ វានឹងនឹងស្លាប់ទៅវិញនៅថ្ងៃណាមួយជាក់ជាមិនខាន ទាំងអស់នេះវាមិនមែនដោយសារការធ្វែសប្រហែសរបស់យើងតែម្យ៉ាងទេ គឺវាគួបផ្សំនឹងកត្តានយោបាយ សង្គម សេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ដែលជៀសឥទ្ធិពលទៅដល់របររកស៊ីប្រចាំថ្ងៃរបស់យើងផងដែរ ហើយការរកស៊ីត្រូវមើលទីតាំងអំណោយផលសម្រាប់ការលក់ ឬធ្វើអាជីវកម្ម នឹងស្ថានភាពទីផ្សារ ដូចគ្នាទៅនឹងការដាំដើមឈើហូបផ្លែមួយដើមអញ្ចឹងដែរ យើងត្រូវគិតគូរដល់ប្រភេទដីសម្រាប់ដាំ និងទីផ្សារសម្រាប់លក់ចេញផងដែរ។
នេះគ្រាន់តែជាទស្សនៈប្រៀបធៀបមួយប៉ុណ្ណោះ សម្រាប់លោកអ្នកយល់យ៉ាងណាចំពោះការរកស៊ីគឺទាក់ទងនឹងចំណេះដឹង ជំនាញ ភាពប៉ិនប្រសព្វរបស់លោកអ្នក ការរកស៊ីមិនចាំបាច់តម្រូវការចំណេះដឹងច្រើនពេកទេ ដូចយើងមើលឃើញស្ថានភាពអ្នកជោគជ័យមួយចំនួនពួកគាត់មិនបានទាំងរៀនខ្ពស់ផង តែគាត់ជោគជ័យដោយសារទេពកោសល្យរកស៊ីរបស់ពួកគាត់។
ការបកស្រាយមកប៉ុណ្ណឹងគឺសម្រាប់គតិពិចារណាមុន នឹងក្រោយការចាប់ផ្តើមរកស៊ីសម្រាប់លោកអ្នក បើសិនលោកអ្នកមានគំនិត មតិយោបល់កែលំអរ សូមបង្ហាញយើងខ្ញុំតាមប្រអប់សារ ឬ Comment ជាគំនិតដើម្បីស្ថាបនា។
សូមអរគុណ!